ផលិតផល

១. ឆ្នោតមហាលាភ 6 ខ្ទង់

ឆ្នោតមហាលាភគឺជាឆ្នោតមាត្រដ្ឋាន 6 ខ្ទង់(ពីលេខ 000000 ដល់ 999999)។ ខ្ទង់នីមួយៗអាចមានលេខជាន់គ្នា (ឧទាហរណ៍ 155770)។ អ្នកលេងអាចជ្រើសរើសលេខ 6 ខ្ទង់ ដោយខ្លួនឯង (ហៅថាលេខជ្រើសរើសខ្លួនឯង ឬ SP) ឬឲ្យម៉ាស៊ីនជាអ្នក ជ្រើសរើសឲ្យ (ហៅថាលេខសំណាង ឬ LP)។ មួយខ្សែមានតម្លៃ 1000 រៀលប៉ុណ្ណោះ។

យើងនឹងជ្រើសរើសលទ្ធផលពីរដងរៀងរាល់ថ្ងៃគឺ លើកទីមួយនៅម៉ោង 12:55 រសៀល និងលើកទីពីរនៅម៉ោង 5:25 រសៀល ដែលមានការផ្សាយផ្ទាល់តាមទំព័រ Facebook របស់មហាលាភឡូតូ។ រង្វាន់ធំ Jackpot នឹងត្រូវបានចែករង្វាន់ស្មើគ្នាក្នុងចំណោមអ្នកឈ្នះ ប្រសិនបើមានអ្នកឈ្នះចាប់ពី 2 ម្នាក់ឡើងទៅ។ រីឯអ្នកដែលឈ្នះរង្វាន់ 5 ខ្ទង់ក្រោយ 4 ខ្ទង់ក្រោយ 3 ខ្ទង់ក្រោយ នឹងទទួលបានរង្វាន់ដូចក្នុងតារាងខាងក្រោម (មិនបែងចែករង្វាន់)។ លទ្ធផល គឺត្រូវគិតតាមលំដាប់លេខរៀង។

តារាងរង្វាន់ រង្វាន់
1 រង្វាន់ Jackpot ចាប់ពី 300,000,000 រៀល (កើនឡើង 2 សែនរៀលរាល់ថ្ងៃបើមិនមាន​អ្នកឈ្នះ)
2 រង្វាន់៥ខ្ទង់ក្រោយ 8,000,000 រៀល
3 រង្វាន់៤ខ្ទង់ក្រោយ 800,000 រៀល
4 រង្វាន់៣ខ្ទង់ក្រោយ 80,000 រៀល

២. ឆ្នោតមហាលាភលួងចិត្ត

ឆ្នោតមហាលាភលួងចិត្ដ ជាប្រភេទឆ្នោតដែលមាន 2 ខ្ទង់ 3 ខ​្ទង់ និង 4 ខ្ទង់ ហើយឆ្នោតប្រភេទនីមួយៗមាន 3 ប៉ុស្ដិ៍ គឺប៉ុស្ដិ៍A ប៉ុស្ដិ៍B និង​ប៉ុស្ដិ៍C។ លោកអ្នកអាចទិញឆ្នោតមហាលាភលួងចិត្ដក្នុងតម្លៃចាប់ពី 100 រៀលឡើងទៅក្នុងមួយខ្សែសម្រាប់មួយប៉ុស្ដិ៍។ លោកអ្នកអាចចាក់លើសពី 100​ រៀលបានក្នុងមួយខ្សែសម្រាប់មួយប៉ុស្ដិ៍ ទៅតាមចំនួនដែលលោកអ្នកចង់លេង។

ឧទាហរណ៍
i. មហាលាភលួងចិត្ដ 2 ខ្ទង់៖ ចាក់លេខ 12 ប៉ុស្ដិ៍ A ក្នុងតម្លៃ 500 រៀល

ii. មហាលាភលួងចិត្ដ 3 ខ្ទង់៖ ចាក់លេខ 32 ប៉ុស្ដិ៍ C ក្នុងតម្លៃ 700 រៀល

យើងនឹងជ្រើសរើសលទ្ធផលពីរដងរៀងរាល់ថ្ងៃគឺ លើកទីមួយនៅម៉ោង 12:55 រសៀល និងលើកទីពីរនៅម៉ោង 5:25 រសៀល ដែលមានការផ្សាយផ្ទាល់តាមទំព័រ Facebook របស់មហាលាភឡូតូ។

ប្រាក់រង្វាន់របស់ឆ្នោតមហាលាភលួងចិត្ដមានដូចខាងក្រោម៖

ប្រភេទឆ្នោតមហាលាភលួងចិត្ត ចំនួនទឹកប្រាក់ចាក់ រង្វាន់
មហាលាភលួងចិត្ត 2 ខ្ទង់ 100 រៀល 9,000 រៀល
មហាលាភលួងចិត្ត 3 ខ្ទង់ 100 រៀល 80,000 រៀល
មហាលាភលួងចិត្ត 4 ខ្ទង់ 100 រៀល 500,000 រៀល

ក). ឆ្នោតមហាលាភលួងចិត្ត២ខ្ទង់

អ្នកលេងអាចជ្រើសរើសលេខ 2 ខ្ទង់ដោយខ្លួនឯង ឬឲ្យម៉ាស៊ីនជ្រើសរើសឲ្យ ហើយត្រូវជ្រើសរើសយ៉ាងតិចមួយប៉ុស្តិ៍ (ប៉ុស្ដិ៍A ប៉ុស្ដិ៍B និង​ប៉ុស្ដិ៍C) សម្រាប់ខ្សែនីមួយៗ។ លោកអ្នកក៏អាចជ្រើសរើសមួយប៉ុស្ដិ៍ ពីរប៉ុស្ដិ៍ ឬទាំងបីប៉ុស្ដិ៍បានសម្រាប់ខ្សែនីមួយៗ។ មួយខ្សែមានតម្លៃចាប់ពី ​100 រៀល ហើយរង្វាន់មានតម្លៃស្មើនឹង 90 ដង។

ខ). ឆ្នោតមហាលាភលួងចិត្ត៣ខ្ទង់

អ្នកលេងអាចជ្រើសរើសលេខ 3 ខ្ទង់ដោយខ្លួនឯង ឬឲ្យម៉ាស៊ីនជ្រើសរើសឲ្យ ហើយត្រូវជ្រើសរើសយ៉ាងតិចមួយប៉ុស្តិ៍ (ប៉ុស្ដិ៍A ប៉ុស្ដិ៍B និង​ប៉ុស្ដិ៍C) សម្រាប់ខ្សែនីមួយៗ។​ លោកអ្នកក៏អាចជ្រើសរើសមួយប៉ុស្ដិ៍ ពីរប៉ុស្ដិ៍ ឬទាំងបីប៉ុស្ដិ៍បានសម្រាប់ខ្សែនីមួយៗ។ មួយខ្សែមានតម្លៃចាប់ពី ​100 រៀល ហើយរង្វាន់មានតម្លៃស្មើនឹង 800 ដង។

គ). ឆ្នោតមហាលាភលួងចិត្ត៤ខ្ទង់

អ្នកលេងអាចជ្រើសរើសលេខ 4 ខ្ទង់ដោយខ្លួនឯង ឬឲ្យម៉ាស៊ីនជ្រើសរើសឲ្យ ហើយត្រូវជ្រើសរើសយ៉ាងតិចមួយប៉ុស្តិ៍ (ប៉ុស្ដិ៍A ប៉ុស្ដិ៍B និង​ប៉ុស្ដិ៍C) សម្រាប់ខ្សែនីមួយៗ។​ លោកអ្នកក៏អាចជ្រើសរើសមួយប៉ុស្ដិ៍ ពីរប៉ុស្ដិ៍ ឬទាំងបីប៉ុស្ដិ៍បានសម្រាប់ខ្សែនីមួយៗ។ មួយខ្សែមានតម្លៃចាប់ពី ​100 រៀល ហើយរង្វាន់មានតម្លៃស្មើនឹង 5 000 ដង។